រាជធានីភ្នំពេញ ៖ តែប៉ុណ្ណេះមានលុយធ្វើផ្ទះថ្មីឲ្យស្អាតហើយ បងប្រុសម្នាក់រស់នៅខេត្តតាកែវ មានប្រេងសំណាងជាងគេ ពិសាស្រាបៀរ កម្ពុជា ចំកំប៉ុងឈ្នះលុយធំ ២ ម៉ឺនដុល្លារ ជួយកែប្រែវាសនាអាចមានលុយធ្វើផ្ទះថ្មីរស់សុខស្រួលហ្នឹងគេហើយ ។
បងប្រុសសំណាងជាងគេនេះមានឈ្មោះ អ៊ុំ អ៊ុន រស់នៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានរបរជាកសិករ បានក្លាយជាអ្នកសំណាងជាងគេទី ៦ ហើយដែលឈ្នះលុយ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ ហេតុការណ៍មហាសំណាងនេះបានកើតឡើងនៅយប់មួយកាលពីសប្តាហ៍មុន នៅពេលបងប្រុសមកពីធ្វើស្រែចំការហត់អស់កម្លាំងចង់ផឹកស្រាបៀរបន្ធូរអារម្មណ៍ស្រាប់តែជួបលាភធំ ។
គាត់និយាយថា ៖ «ល្ងាចមកពីចំការហត់ក្លាសេស្រាបៀរ កម្ពុជាត្រជាក់ៗ ១០ កំប៉ុង ហូបជុំគ្នាជាមួយបងប្អូនគ្នា ៤ នាក់ ពេលខ្ញុំហូបដល់កំប៉ុងទី ៤ ត្រូវរង្វាន់ធំ ២ ម៉ឺនដុល្លារ ។ យប់ហ្នឹងខ្ញុំសប្បាយខ្លាំង អរខ្លាំងស្រែកខ្លាំងៗពេញផ្ទះ ពេញភូមិ ។ ពេលបានលុយ ២ ម៉ឺនដុល្លារ នេះខ្ញុំគ្រោងធ្វើផ្ទះបន្ថែម និងធ្វើឲ្យជីវភាពធូរធារថែមជាងនេះ» ។
បងប្រុសសំណាងជាងគេនេះបន្ថែមថា ៖ «តាំងពីដើមទីមកនិយាយទៅតាំងពីខ្ញុំហូបស្រាមក ខ្ញុំហូបតែកម្ពុជាទាំងកំប៉ុងចាស់ទាំងកំប៉ុងថ្មី ខ្ញុំហូបតែកម្ពុជាទេ ដោយសារស្រាបៀរ កម្ពុជាមានរសជាតិឆ្ងាញ់ ណាមួយខ្ញុំចង់គាំទ្ររបស់ផលិតក្នុងស្រុកយើង ហេតុនេះបានជាខ្ញុំហូបតែកម្ពុជា» ។ គួរឲ្យត្រែកអរជំនួសបងប្រុសម្នាក់នេះណាស់វាសនាប្តូរលឿនមួយរំពេចក្តីប្រាថ្នាធ្វើផ្ទះថ្មីជិតក្លាយជាពិតហើយ ! ៕