តារាស្រី ២ រូប ច្រៀងរៀបរាប់យ៉ាងកម្សត់ពីឪពុកម្តាយដែលចែកឋាន មិនបានជួបជុំក្នុងឱកាសបុណ្យភ្ជុំ… (មានវីដេអូ)

0
1388

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមកមហាជនជាច្រើនបានដឹងរួចមកហើយ ពីការបាត់បង់អ្នកមានគុណរបស់តារាចម្រៀងស្រី ២ រូប គឺកញ្ញា សុវត្ថិឌី ធារីកា និង កញ្ញា សុខ សីឡាលីន ដោយមូលហេតុផ្សេងៗគ្នា។ ក្រោយពីបាត់បង់អ្នកមានគុណ មកដល់ឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ មហាជនក៏កាន់តែស្រណោះខ្លាំងដល់តារាស្រី ២ រូបខាងលើ ដោយម្នាក់ៗកាន់តែទទួលបានអារម្មណ៍សោកសៅ ដោយឱកាសបុណ្យទានបែរជាបាត់មុខអ្នកមានគុណ លែងបានជួបជុំដូចរាល់ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង កញ្ញា សុវត្ថិឌី ធារីកា​ និង កញ្ញា សុខ ស៊ីឡាលីន ក៏បានបកស្រាយបទចម្រៀងហាក់បញ្ជាក់ពីអត្ថន័យនៃជីវិតរបស់ខ្លួនរៀបរាប់ពីឪពុកម្តាយ ស្របពេលឱកាសភ្ជុំបិណ្ឌមកដល់ ធ្វើឱ្យមហាជនហាក់ស្រណោះយ៉ាងខ្លាំង។

១. កញ្ញា សុវត្ថិឌី ធារីកា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានជ្រាបមកហើយដែរ កញ្ញា សុវត្ថិឌី ធារីកា បានបាត់បង់ឪពុកម្តាយដោយគ្រោះថ្នាក់ចរាចរណ៍ទាំង ២ រូបព្រមគ្នា។ កាលនោះ មហាជនជាច្រើនហាក់ស្លុតចិត្ត និង នឹកអាណិតដល់កញ្ញាយ៉ាងខ្លាំង ដែលត្រូវបានក្លាយជាកូនកំព្រា។ យ៉ាងណា ថ្មីៗនេះកញ្ញា សុវត្ថិឌី ធារីកា ក៏បានបកស្រាយបទចម្រៀង «បុណ្យភ្ជុំយំនឹកឪពុកម្ដាយ» ដែលដូចទៅនឹងជីវិតរបស់កញ្ញា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

២. កញ្ញា សុខ ស៊ីឡាលីន

តារាចម្រៀង សុខ សីឡាលីន បានបាត់បង់លោកឪពុកជាទីស្រឡាញ់កាលពីដើមឆ្នាំ ២០២២ កន្លងទៅ ដោយរោគាពាធ។ មកដល់ឱកាសបុណ្យភ្ជុំនេះ កញ្ញាក៏បានផលិតបទចម្រៀងមួយបទដែលជាអនុស្សាវរីយ៍នៃការបាត់បង់ដ៏ធំនៃជីវិតពិតរបស់កញ្ញា។ បទចម្រៀងនោះ មានចំណងជើងថា «ពុកកំពុងធ្វើអ្វី»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

(Visited 138 times, 1 visits today)