រាជធានីភ្នំពេញ ៖ កំពូលតារាស្រី នី មុន្នីនាថ ដែលអ្នកគាំទ្របានដាក់រហាសនាមថា រាជនីទឹកភ្នែក ដោយតារាស្រីស្រស់សោរភារូបនេះ ទទួលបានភាពល្បីល្បាញដោយការគាំទ្រពីសំណាក់មហាជននៅក្នុងដែនសិល្បៈប្រមាណជា១៥ឆ្នាំមកហើយ ដោយតារាស្រីស្រស់រូបនេះបានប្រឡូកក្នុងសិល្បៈតាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយតាមរយៈទេពកោសល្យរបស់តារាទឹកភ្នែករូបនេះត្រូវបានមហាជនកើតសរសើរពីការសម្តែងរបស់កញ្ញាជាខ្លាំង។
ស្នាដៃសម្តែងដំបូងរបស់កញ្ញា ប្រាកដណាស់ បងប្អូនអ្នកគាំទ្រប្រាកដជាបានស្គាល់ហើយតាមរយៈរឿង«ក្រវ៉ាន់សៀមរាម»ដែលជាស្នាដៃសម្តែងដំបូងរបស់កញ្ញាដែលទទួលបានចាប់អារម្មណ៍ និងការពេញចិត្តពីសំណាក់មហាជនខ្មែរជាខ្លាំង។
ជាការកត់សម្គាល់ មួយរយៈនេះតារាស្រី នី មុន្នីនាថ ហាក់ដូចបាត់វត្តមានពីរង្វង់សិល្បៈ ដោយធ្វើអោយអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំការសម្តែងរបស់កញ្ញា ហើយក៏មានមហាជនជាច្រើនបានចោទសួរផងដែរ ទាក់ទងនឹងការបាត់មុខពីសិល្បៈក៏ដូចជា គូជីវិត ដោយគេចង់ដឹងមុខ ថា តើបុរសដ៏មានសំណាងរូបណាដែលជាដៃគូដ៏ស័ក្តិសមរបស់កញ្ញា?
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព កញ្ញា នី មុន្នីនាថ ពិតជាមានការនឹករលឹកអ្នកគាំទ្រជាខ្លាំង ហើយទាក់ទងការបាត់មុខ គឺកញ្ញាមានការងារជាច្រើនដែលត្រូវបំពេញ ជាពិសេសរឿងគ្រួសារ។
តារាទឹកភ្នែករូបនេះបានបន្តថា មួយរយៈនេះកញ្ញាពុំបានទទួលការងារសិល្បៈនោះឡើយ ដោយមូលហេតុទី១ កញ្ញា ត្រូវនៅមើលថែឪពុកដែលកំពុងតែមានជំងឺ ដោយឪពុកមានជំងឺប្រចាំកាយជាច្រើនដូចជា លើសឈាម និងបញ្ហាផ្សេងៗទៀតជាពិសេស គឺឪពុកកញ្ញាត្រូវការអោយកញ្ញានៅមើលថែជាខ្លាំង ដោយកញ្ញាត្រូវចំណាយពេលជាមួយឪពុកច្រើន។
សូមចុច Subscribe កោះសន្តិភាព ព័ត៌មានទាន់ហេតុការណ៍ ព័ត៌មានពិត និងគួរឲ្យទុកចិត្ត
រាជធានីភ្នំពេញ ៖ កំពូលតារាស្រី នី មុន្នីនាថ ដែលអ្នកគាំទ្របានដាក់រហាសនាមថា រាជនីទឹកភ្នែក ដោយតារាស្រីស្រស់សោរភារូបនេះ ទទួលបានភាពល្បីល្បាញដោយការគាំទ្រពីសំណាក់មហាជននៅក្នុងដែនសិល្បៈប្រមាណជា១៥ឆ្នាំមកហើយ ដោយតារាស្រីស្រស់រូបនេះបានប្រឡូកក្នុងសិល្បៈតាំងពីឆ្នាំ២០០៧មកម្ល៉េះ ហើយតាមរយៈទេពកោសល្យរបស់តារាទឹកភ្នែករូបនេះត្រូវបានមហាជនកើតសរសើរពីការសម្តែងរបស់កញ្ញាជាខ្លាំង។
Picture
ស្នាដៃសម្តែងដំបូងរបស់កញ្ញា ប្រាកដណាស់ បងប្អូនអ្នកគាំទ្រប្រាកដជាបានស្គាល់ហើយតាមរយៈរឿង«ក្រវ៉ាន់សៀមរាម»ដែលជាស្នាដៃសម្តែងដំបូងរបស់កញ្ញាដែលទទួលបានចាប់អារម្មណ៍ និងការពេញចិត្តពីសំណាក់មហាជនខ្មែរជាខ្លាំង។
Picture
ជាការកត់សម្គាល់ មួយរយៈនេះតារាស្រី នី មុន្នីនាថ ហាក់ដូចបាត់វត្តមានពីរង្វង់សិល្បៈ ដោយធ្វើអោយអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំការសម្តែងរបស់កញ្ញា ហើយក៏មានមហាជនជាច្រើនបានចោទសួរផងដែរ ទាក់ទងនឹងការបាត់មុខពីសិល្បៈក៏ដូចជា គូជីវិត ដោយគេចង់ដឹងមុខ ថា តើបុរសដ៏មានសំណាងរូបណាដែលជាដៃគូដ៏ស័ក្តិសមរបស់កញ្ញា?
Picture
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព កញ្ញា នី មុន្នីនាថ ពិតជាមានការនឹករលឹកអ្នកគាំទ្រជាខ្លាំង ហើយទាក់ទងការបាត់មុខ គឺកញ្ញាមានការងារជាច្រើនដែលត្រូវបំពេញ ជាពិសេសរឿងគ្រួសារ។
តារាទឹកភ្នែករូបនេះបានបន្តថា មួយរយៈនេះកញ្ញាពុំបានទទួលការងារសិល្បៈនោះឡើយ ដោយមូលហេតុទី១ កញ្ញា ត្រូវនៅមើលថែឪពុកដែលកំពុងតែមានជំងឺ ដោយឪពុកមានជំងឺប្រចាំកាយជាច្រើនដូចជា លើសឈាម និងបញ្ហាផ្សេងៗទៀតជាពិសេស គឺឪពុកកញ្ញាត្រូវការអោយកញ្ញានៅមើលថែជាខ្លាំង ដោយកញ្ញាត្រូវចំណាយពេលជាមួយឪពុកច្រើន។
Picture
ឆ្នាំនេះ ឪពុកតារារូបនេះមានព្រះជន្ម៦០ឆ្នាំហើយ ហើយកញ្ញាយកចិត្តទុកដាក់ជាមួយអ្នកមានគុណជាខ្លាំងផងដែរ។ មូលហេតុទី២ នៃការបាត់មុខពីសិល្បៈ គឺកញ្ញាជាប់រវល់ជាកាត្វកិច្ចការងារ នោះ គឺមូលនិធិឈាម នី មុន្នីនាថ ដោយកញ្ញាបានធ្វើការងារមួយនេះតាំងពីឆ្នាំ ២០១៩មកម្ល៉េះ។
តាមរយៈការងារមួយនេះ កញ្ញាពិតជាស្រឡាញ់ចូលចិត្តជាខ្លាំង ព្រោះជាការងារមួយដែលជួបដល់សង្គមជួយដល់មនុស្ស ជាពិសេសតាមរយៈមូនិធិមួយនេះកញ្ញាចង់បំផុសអោយមនុស្សគ្រប់គ្នាចូលរួមអោយបានច្រើន ព្រោះឈាមមួយដំណក់ៗអាចជួយមនុស្សជុំវិញខ្លួនយើងបាន។
បើងាកមកពីជីវិតស្នេហារបស់តារាទឹកភ្នែករូបនេះបានអោយដឹងថា សព្វថ្ងៃនេះកញ្ញាមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ដោយកញ្ញាបានបង្ហើបថា បុរសដែលជាគូស្នេហ៍នោះ គឺជាមនុស្សនៅក្រៅរង្វង់សិល្បៈ ដោយបុរសរូបនោះមានវ័យ៣៨ឆ្នាំ ដែលជាអ្នករកស៊ីម្នាក់។
ចំពោះការរៀបអាពាហ៍ពិពាហ៍វិញ កញ្ញារូបស្រស់សោភារូបនេះថា មិនទាន់គិតគូរនៅឡើយទេ ដោយកញ្ញាចង់នៅមើលចិត្តគ្នាស្វែងយល់ពីគ្នា ណាមួយកញ្ញាមមាញឹកមួយការងារផង។
ជាចុងក្រោយ កញ្ញា នីមុន្នីនាថ ចង់ផ្តាំដល់មហាជនថា កញ្ញាពិតជានឹករលឹកបងប្អូនទាំងអស់គ្នាជាខ្លាំង ព្រោះមួយរយៈនេះកញ្ញាពិតជារវល់ពិតមែន ដូចច្នេះសូមមហាជនអធ្យាស្រ័យ ហើយក្រោយពីបាត់មុខនេះ កញ្ញាមានដំណឹងល្អ ដោយកញ្ញានឹងចូលសិល្បៈវិញឆាប់ៗនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖