រាជធានីភ្នំពេញ ៖ ថ្មីទៀតហើយសម្រាប់ហាងលក់គ្រឿងអលង្ការ ដាណា ទ្រី ដោយកាលពី ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ មកនេះក្រុមហ៊ុន ដាណា ទ្រី បានប្រកាសជាផ្លូវការ ដោយជ្រើស រើសតារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា និងលោក ឈឹម សក្កដា ដែលជាតារាសម្តែងជា BA របស់ហាងលក់គ្រឿងអលង្ការ ដាណា ទ្រី ។
លោកជំទាវ ឧកញ៉ា ទ្រី ដាណា បានសរសេរសារនៅក្នុងផេកផ្លូវការថា «បង ពេជ្រ សោភា និងលោក ឈឹម សក្កដា នឹងក្លាយជា BA ហាងពេជ្រ ដាណា ទ្រី ចាប់ពីថ្ងៃនេះទៅ ដោយសារគុណភាព និងទំនុកចិត្ត ។ ពួកគាត់ថា ធ្លាប់ពាក់ពេជ្រ និងមាសច្រើនហើយ ចំណែកកន្លែងហាងនាងខ្ញុំ ពេជ្រល្អ សុទ្ធ ពាក់ទៅមានហុងស៊ុយ ចឹងសម្រេចចិត្តធ្វើជាតំ ណាងផ្សព្វផ្សាយតែម្ដង» ។
លោកជំទាវ ឧកញ៉ា ទ្រី ដាណា មានប្រសាសន៍នៅក្នុពិធីប្រកាស BA របស់ហាងលក់ គ្រឿងអលង្ការ ដាណា ទ្រី ថា ការជ្រើសរើស BA នៅពេលនេះ គឺដោយសារតែក្រុមហ៊ុន នៅបន្តពង្រីកសាខាបន្តទៀត ជាពិសេសនៅដើមឆ្នាំ ២០២៣ ខាងមុខនេះនឹងបើកសាខា មួយទៀត ដើម្បីបំពេញតម្រូវការ ក៏ដូចជាផ្តល់ទំនុកចិត្តទៅដល់អតិថិជន ។ លោកជំទាវ ឧកញ៉ា បានបញ្ជាក់ទៀតថា ហាងពេជ្រ ដាណា ទ្រី គឺលក់ពេជ្រធម្មជាតិសុទ្ធ ១០០% ៕ អត្ថបទសហការ
សូមទស្សនាវីដេអូខាងក្រោម៖