គួរឲអាណិតណាស់ ព្រោះតែក្រពះ បុរស៣នាក់លួចឆ្លងដែនដោយអង្គុយតោងនៅក្រោមកន្ទុយកប៉ាល់ ដាច់បាយដាច់ទឹក ១១ថ្ងៃទំរាំដល់…
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ មានសារព័ត៌មានជាច្រើនបានរាយការណ៍ពីការប្រទះឃើញបុរស ៣ នាក់ លួចអង្គុយនៅក្រោមកន្ទុយកប៉ាល់ អស់រយៈពេលជាង ១១ ថ្ងៃ ឆ្លងតាំងពីប្រទេសនីហ្សេរីយ៉ា មកដល់អេស្ប៉ាញ ដាច់បាយដាច់ទឹកយ៉ាងគួរឱ្យអាណិត។
រូបភាពរបស់បុរសទាំង ៣ នាក់នេះ ត្រូវបានគេចែកចាយពាសពេញ ដោយបង្ហាញឱ្យឃើញពីពួកគេកំពុងអង្គុយបញ្ជ្រៀតគ្នានៅខាងក្រោមកន្ទុយកប៉ាល់ដឹកសាំង ដែលកន្លែងអង្គុយនោះគឺខ្ពស់ពីទឹកសមុទ្រមិនដល់មួយម៉ែត្រផង។ ដោយឡែក កប៉ាល់មួយគ្រឿងនេះគឺជាកប៉ាល់ដឹកសាំង ធ្វើដំណើរពីទីក្រុង Las Palmas របស់ប្រទេសនេហ្សីរីយ៉ា មកកោះ Gran Canaria ប្រទេសអេស្ប៉ាញ ដែលមានចម្ងាយរហូតដល់ជាង ៥០០០ ពាន់គីឡូម៉ែត្រឯណោះ។ ក្រោយពីត្រូវឃើញគេប្រទះហើយ បុរសទាំង ៣ នាក់ ក៏ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពផងដែរ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេដែលមានករណីបែបនេះ ពោលគឺកាលពីឆ្នាំ ២០២០ កន្លងទៅនេះ ក៏មានករណីក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ បានលួចអង្គុយក្រោមកន្ទុយកប៉ាល់ដូចគ្នា ដោយគេបានដេកនៅក្នុងរន្ធមួយកន្លែងនៅក្នុងកន្ទុយទូកនោះ ព្រមទាំងផឹកទឹកសមុទ្រ ហើយពេលមកដល់ក៏ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕