កូនប្រុសទាំង ២ លោកតា គង់ ណៃ រំភើបចិត្តឃើញវត្តមានលោកពុក អ្នកម្តាយ លើឆាកជាមួយ វណ្ណដា

0
43

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនបានទស្សនាផ្ទាំងទស្សនីយភាពនៃការសម្តែងបទ «Time To Rise»​ ដែលបកស្រាយផ្ទាល់ដោយ វណ្ណដា និង មានកិត្តិយសក្នុងការចូលរួមសម្តែងពីសំណាក់ចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ និង លោកយាយ តាត់ ឆេន ជាភរិយា នៅតែទទួលបានក្តីរំភើបចិត្តនៅឡើយនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែមហាជន និង សិល្បករ សិល្បការនី នោះឡើយ ដែលមានក្តីរំភើបក្នុងការបង្ហាញវត្តមានរបស់ លោកតា គង់ ណៃ និង ភរិយា ក្នុងការសម្តែងដ៏អស្ចារ្យរួមគ្នានឹង វណ្ណដា មុខថ្នាក់ដឹកនាំ និង អ្នកទស្សនាប្រមាណ ៤ ម៉ឺ​ននាក់ កូនប្រុស ២ រូប របស់លោកតា គង់ ណៃ និង លោកយាយ តាត់ ឆេន គឺលោក គង់ បុរាណ និង លោក គង់ សម័យ ក៏បានបង្ហោះសារបង្ហាញក្តីរំភើបដល់លោកឪពុកអ្នកម្តាយ នៅលើគណនីហ្វេសប៊ុកផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក គង់ បុរាណ បានរៀបរាប់ថា ៖ «ខ្ញុំរំភើបណាស់ ដែលបានឃើញអ្នកមានគុណទាំងពីរនៅក្នុងកម្មវិធីដ៏ធំមួយនេះ។ កូនសូមជូនពរ អ្នកមានគុណទាំងពីរ មានអាយុវែងគង់ជាម្លប់កូនចៅដ៏យូរអង្វែង»។ រីឯលោក គង់ សម័យ ក៏បានរៀបរាប់ដែរថា ៖ «លោកតាព្រឹទ្ធាចារ្យ គង់ ណៃ និង លោកយាយ ពិតជាសប្បាយរីករាយ និង កោតសរសើរខ្លាំងបំផុត ចំពោះចៅ VannDa និង ផលិតកម្ម បារមី ដែលបានចូលរួមចំណែក អភិរក្ស និង បានផ្សព្វផ្សាយទៅកាន់ពិភពលោកនូវសិល្បៈវប្បធម៌ ដ៏ត្រចេះត្រចង់គ្មានពីររបស់ខ្មែរយើង និង ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តជំនាន់។ តាំងនាមខ្ញុំបាទជាកូន សូមគោរពអរគុណ ដល់លោក VannDa និង ផលិតកម្ម បារមី ព្រមទាំងក្រុមការងារទាំងអស់សម្រាប់ធុរកិច្ចដ៏អស្ចារ្យមួយនេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា លោកតា គង់ ណៃ និង លោកយាយ តាត់ ឆេន មិនត្រឹមមានតែកូនប្រុស ២ នាក់ ខាងលើនោះទេ លោកតា និង លោកយាយមានកូនសរុបចំនួន ១០ នាក់ ប្រុស ៦ នាក់ និង ស្រី ៤ នាក់៕