ឡូរ៉ា ម៉ម និយាយអ្វីមិនចេញ ក្រោយ វណ្ណដា បញ្ចប់ការសម្តែងរួមនឹងលោកតា គង់ ណៃ យ៉ាងល្អ និង កក្រើក

0
38

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនច្បាស់ជាបានជ្រាប និង សរសើរមិនដាច់ពីមាត់នូវផ្ទាំងទស្សនីយភាពនៃការសម្តែង ១ ក្នុងចំណោមការសម្តែងនៃការបិទបញ្ចប់កីឡាជាតិលើកទី ៣ របស់តារាចម្រៀងរ៉េប វណ្ណដា ក្នុងបទ «Time To Rise» កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ អ្វីនៅតែជាប្រធានបទចែករំលែកមិនដាច់ពីការសម្តែងរបស់តារាចម្រៀងរ៉េបប្រចាំផលិតកម្មបារមីខាងលើនេះ គឺការចូលរួមជាកិត្តិយសដ៏វិសេសវិសាលរបស់ចាស់ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ និង ភរិយា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេកទៅមើល តារាចម្រៀង កញ្ញា ឡូរ៉ា ម៉ម ដែលជានាយកប្រតិបត្តិនៃផលិតកម្មបារមី ក៏បានបង្ហាញអារម្មណ៍ដ៏រំភើបចិត្តទៅកាន់តារាចម្រៀងរ៉េប វណ្ណដា និង លោកតា គង់ ណៃ ដូចគ្នាដែរ ដោយកញ្ញា ឡូរ៉ា ម៉ម បានចែករំលែករូបភាព និង បង្ហោះសារ ២ ផ្សេងគ្នា ដោយមួយនិយាយទៅកាន់លោកតា គង់ ណៃ និង មួយទៀតនិយាយទៅកាន់ វណ្ណដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា ឡូរ៉ា ម៉ម បានសរសេរសារទៅកាន់លោកតា គង់ ណៃ ថា ៖ «My greatest mentor» ដោយមានន័យថា ៖ «អ្នកណែនាំដ៏អស្ចារ្យរបស់ខ្ញុំ» និង បានបង្ហាញអារម្មណ៍រំភើបទៅកាន់ វណ្ណដា ថា ៖ «Speechless» ដោយមានន័យ «មិននិយាយអ្វីច្រើន»។

សារទាំង ២ នោះ ដែរ កញ្ញា ឡូរ៉ា ម៉ម ហាក់បង្ហាញពីអារម្មណ៍យ៉ាងរំភើប នៃផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃបទ «Time To Rise» ដែល វណ្ណដា និង លោកតា គង់ ណៃ បានបង្ហាញលើវេទិកាដ៏ធំមុខថ្នាក់ដឹកនាំ និង បានលើកកិត្តិយស ថែរក្សា នៃស្នាដៃរបស់លោកតា គង់ ណៃ ក្នុងនាមជាសិល្បករជំនាន់ក្រោយផងនោះ៕