តារាប្រុសស្រីច្រើនរូប អបអរយ៉ាងរំភើបចិត្ត ពេល «គុនល្បុក្កតោ» ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ប្រជាជនកម្ពុជា មានក្តីរំភើបចិត្តយ៉ាងខ្លាំង ដោយ «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។
ក្នុងនោះ ប្រជាជនកម្ពុជាមិនថាតែរស់នៅក្នុងប្រទេស គឺសូម្បីតែក្រៅប្រទេស ក៏បានចូលរួមអបអរសាទរទាំងយប់ក្រោយពីទទួលបានដំណឹងដ៏រំភើបរីករាយខាងលើហើយនោះ។
ក្រឡេកទៅមើលសិល្បករ សិល្បការិនីរបស់កម្ពុជាជាច្រើនរូបក៏បានបង្ហោះសារព្រោតព្រាតលើគណនី និង ផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីចូលរួមអបអរនៃការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ អង្គការយូណេស្កូ ផងដែរ៕