សេង សុខឃីម ស្រែកថាអយុត្តិធម៌សម្រាប់ស្ដ្រី ពេលគេនិយាយថា «បើយើងល្អមិនមែនមនុស្សប្រុសទៅចោលទេ»

0
45

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាមហាជនដែលនិយមចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ តិច ឬច្រើនច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងវ័យក្មេង នាយចឺម និង អ្នកនាង សេង សុខឃីម បានចែកផ្លូវគ្នាមួយរយៈមកហើយ ដោយពួកគេពេលនេះបន្សល់ឈ្មោះត្រឹមជាអតីតសង្សារប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតមុនជាប់ជំពាក់ស្នេហ៍ជាមួយ នាយចឺម រហូតបែកគ្នាវិញនេះ អ្នកនាង សេង សុខឃីម ធ្លាប់រៀបការសាងគ្រួសារម្ដងរួចមកហើយ ដោយអ្នកនាងថែមទាំងមានកូនប្រុសម្នាក់ជាចំណងដៃទៀតផង ប៉ុន្ដែកាលនោះ នាយចឺម មិនប្រកាន់ថាសង្សារជាស្រ្តីមេម៉ាយ ឬក្រមុំឡើយ គឺអ្នកទាំងពីរបានស្រឡាញ់គ្នាយ៉ាងផ្អែមល្ហែមដោយមិនខ្វល់ពីអតីតកាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែចុងក្រោយចំណងស្នេហ៍មួយនេះនៅតែមិនអាចរក្សាបានយូរអង្វែង ដោយ នាយចឺម និង អ្នកនាង សេង សុខឃីម ទាក់ទងគ្នាជាង ១ ឆ្នាំក៏ប្រកាសបែកគ្នាវិញកាលពីដើមខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកស្រាប់តែថ្មីៗនេះ មានផ្ទុះការជេរប្រមាថទៅលើអ្នកនាង សេង សុខឃីម ដោយមានការលើកឡើងក្នុងអត្ថន័យថា នាងមិនល្អទើបមនុស្សប្រុសគេទៅចោល។ ស្ដាប់ពាក្យនេះហើយ អ្នកមេម៉ាយសាច់សខ្ចី សេង សុខឃីម ស្រែកថាអយុត្តិធម៌ និង បានបង្ហោះសារឆ្លើយតបទៅវិញថា ៖ «ពាក្យមួយដែលគេនិយាយថា (បើយើងល្អមិនមែនមនុស្សប្រុសទៅចោលយើងទេ) ពាក្យនេះស្តាប់មកដូចអយុត្តិធម៌ខ្លាំងចំពោះស្រ្តី ចឹងបានន័យថាគ្រប់ការបែកបាក់សុទ្ធតែមកពីមនុស្សស្រី? បើសុំបែកគេចោទថាមានប្រុស? បើគេសុំបែកមកពីយើងមិនល្អម៉ាចប់»៕