(វីដេអូ) ធ្លាប់តែឃើញនិយាយ ដល់ពេលឮ ជា វិបុល ច្រៀងវិញ ពីរោះប្លែក
ជាការពិតណាស់ មុននឹងបោះជំហានក្លាយទៅជាពិធីករល្បីឈ្មោះជួរមុខ លោក ជា វិបុល ត្រូវបានគេចាំថាលោក គឺជាអតីត Freshie Boy ចំណាត់ថ្នាក់លេខ ១ ឆ្នាំ ២០០២ រដូវកាលទី ២។ កាលនោះ ក្រោយពីជាប់ជ័យលាភីហើយ លោក ជា វិបុល ក៏បានបោះជំហានក្លាយទៅជាតារាសម្តែងថែម និង ធ្លាប់ឡើងច្រៀងលើឆាកតន្ត្រីម្តងម្កាលថែមទៀតផង។
ក្រោយពីប្រឡូកក្នុងវិស័យសិល្បៈប្រមាណ ២០ ឆ្នាំ លោក ជា វិបុល ក៏ត្រូវបានកាត់ផ្តាច់ពីជំនាញផ្សេងៗក្នុងវិថីសិល្បៈ ដោយលោកមានអាជីពត្រឹមតែជាពិធីករតែមួយប៉ុណ្ណោះ ហើយលោកក៏មិនដែលបានសម្តែង និង ច្រៀងទៀតនោះឡើយ។
យ៉ាងណាមិញ កន្លងមកគេធ្លាប់ឃើញ លោក ជា វិបុល បានបង្ហោះវីដេអូប៉ុន្មាននាទី ក្រៅម៉ោងសម្រាកជាពិធីករលើឆាកតន្ត្រី ដោយលោកបានច្រៀងចម្រៀងចំណងជើងថា «អូនជាបេះដូងបង» ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ជាការពិតវីដេអូ ដែលលោក ជា វិបុល បកស្រាយបទចម្រៀងបទចម្រៀងមានការចែករំលែកតៗគ្នាពីអ្នកគាំទ្រនោះ ក៏ព្រោះតែកន្លងមកមហាជនធ្លាប់ឃើញលោកកាន់ម៉ៃក្រូហ្វូនបញ្ចេញសាស័ព្ទជាពិធីករ តែម្តងនេះ លោក ជា វិបុល បកស្រាយបទចម្រៀងយ៉ាងពីរោះ អមដោយកាយវិការយ៉ាងក្រមិចក្រមើម មើលទៅពិតជាប្លែកម្យ៉ាង៕