ក្នុងថ្ងៃ ខួបកំណើត សុគន្ធកញ្ញា ទម្លាយសមត្ថភាពដ៏អស្ចារ្យដល់ស្វាមី (មានវីដេអូ)

0
55

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុគន្ធ​កញ្ញា ជា​តារា​ចម្រៀង​ម្នាក់ ដែល​មាន​ប្រវត្តិ​តស៊ូ និង​មាន​ទំនោរ​ទៅ​រក​វិស័យ​សិល្បៈ​តាំងពី​នាង​មាន​អាយុ​១០​ឆ្នាំ​មក​ម្ល៉េះ​។ បច្ចុប្បន្ន តារា​ចម្រៀង​រូបនេះ បាន​ឈរ​នៅ​លំដាប់​ជួរមុខ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយក៏​ជា​កំពូល​តារាចម្រៀង​ស្រី​លំដាប់​ប្រទេស​ម្នាក់​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱក សុគន្ធ​កញ្ញា ​កើតនៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​១៩៨៧។ អ្នកនាង​ ​បាន​ផ្លាស់ប្ដូរ​ផលិតកម្ម​ពីមួយ​ទៅមួយ ដោយ​នៅ​ឆ្នាំ ១៩៩៩-២០០៥ ​ បានចាប់ផ្ដើម​អាជីព​តន្ត្រី​ក្នុង​ផលិតកម្ម រស្មី​ស្ទឹង​សង្កែ ហើយ​នៅ​ឆ្នាំ​២០០៦-២០០៧ នាង​ឈរជើង​នៅ​ផលិតកម្ម​U2 Entertantment Production​។ ក្រោយមក​ នៅ​ឆ្នាំ​២០០៨ ឱក សុគន្ធ​កញ្ញា ក៏បាន​ចូលរួម​ក្នុង​ផលិតកម្ម Rock Musicហើយ​នៅ​ចុង​ឆ្នាំ​២០០៨ នាង​ក៏​ចាក​ចេញ​ ពី​ផលិតកម្ម Rock ទៅ​ចូលរួម​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស ​រហូតមកដល់​បច្ចុប្បន្ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ឈរ​ជើង​នៅ​ផលិតកម្ម​​មួយ​នេះ​យ៉ាង​រឹង​មាំ​នោះ, តារា​ចម្រៀង​ ឱក សុគន្ធកញ្ញា​ បាន​រៀប​អាពាហ៍ពិពាហ៍​ ជាមួយ​លោក​អ៊ឹង សុខលី ប្អូនប្រុស​បង្កើត​ឧកញ៉ា​ អ៊ឹង ឆៃ​ងួន ម្ចាស់​ផលិតកម្ម​ហង្សមាស​ ​កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​អូ​តែ​ល​សុខា ហើយ​ក្រោយ​រៀបការ រូប​នាង​ក៏​សម្រាលកូន​ប្រុស​ជាទី​ស្រឡាញ់​ប្រកបដោយ​សុវត្ថិភាព នៅក្នុង​មន្ទីរពេទ្យ Bumrungrad ប្រទេស​ថៃ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស​របស់​អ្នកនាង​ឱក សុគន្ធ​កញ្ញា មាន​ឈ្មោះថា អ៊ឹង បញ្ញា​បុត្រ ហៅ​ឆ​លី គិត​រហូតមក​ទល់នឹង​ពេលនេះ​មាន​អាយុ​ជិត៣ឆ្នាំ​​​​​ហើយ ជាមួយ​នឹង​រូបរាង​កាន់តែ​សង្ហា មុខមាត់​គួរ​ឲ្យ​ក្នាញ់ បញ្ញា​ស្មារតី​កាន់តែ​វ័យ​ឆ្លាត​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២​ ជាខួបកំណើតស្វាមីរបស់ខ្លួននោះ កំពូលតារាចម្រៀងរូបនេះ បានរៀបរាប់ពីគុណសម្បត្តិរបស់ស្វាមីខ្លួនថា «មនុស្ស​គ្រប់រូប​មិន​មាន​នរណា​ម្នាក់​មានជីវិត​អមតៈ នោះ​ទេ ដូច្នេះ​ថ្ងៃនេះ​ផង​ដែរ អូន​សូម​ផ្ញើ​សំណេរ​មួយ​នេះ នៅ​លើ ផេ​ក​ផ្លូវការ​របស់​អូន ដែល​មាន​បងប្អូន​ជា​សាក្សី (​តិច​ច្រឡំ​ថា​សារភាព​ស្នេហ៍​អី​ទៅ)

រីករាយ​ថ្ងៃកំណើត Daddy ឆ​លី ជា Hero របស់​កូនៗ ហើយក៏​ជា មនុស្ស​ម្នាក់ ​ដែល​ឈរ​ពីក្រោយ​រឿងរ៉ាវ​ជាច្រើន បញ្ហា​ការងារ​តូចធំ ចាត់ចែង មើលថែ ត្រួសត្រាយ​ផ្លូវ គ្រប់គ្រង​ដឹកនាំ ក្រុមការងារ​ផលិត​ចេញ​នូវ​សមិទ្ធផល​ជាច្រើន តែ​មិន​បញ្ចេញ​មុខ ហើយ​មាន​មនុស្ស​ភាគតិច​ណាស់​ដែល​ដឹង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពី​ក្រោយខ្នង​រឿង​ជោគជ័យ បុគ្គល​ល្បីល្បាញ និង រាល់​សមទ្ធផល ការងារ​តូចធំ ជាច្រើន គឺមាន ចំណែក​បុរស​ម្នាក់​នេះ។ បុរស​ម្នាក់នេះ​នៅ​ពីក្រោយ រឿងរ៉ាវ​ជោគជ័យ​ជាច្រើន តែ​បុរស​ម្នាក់នេះ សាមញ្ញ​បំផុត រឹងមាំ តែ​មិន​រឹងរូស ស្តាប់​ហេតុផល ផ្តល់​ដំបូន្មាន និង​យុត្តិធម៌។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​ជា​មនុស្ស​ម្នាក់ ដែល​មិន​ចូលចិត្ត ទាញ​ចំណាប់អារម្មណ៍ ឬ បង្ហាញមុខ​អ្វី​ច្រើន​នោះទេ សុំ​តែ​សេចក្ដី​ក្នុង​ក្រុម​គ្រួសារ​គឺ​គ្រប់គ្រាន់​សម្រាប់​គាត់​ហើយ ប៉ុន្តែ​បុរស​ម្នាក់​នេះ​តែងតែ​នៅ​ក្បែរ នឹង​ចាំ​ដាស់តឿន គ្រប់​ពេល និង​មានរឿង​ជាច្រើន​ ដែល​ខ្ញុំ​ផ្ទាល់​បាន​រៀន​ពី​គាត់។ បុរស​ម្នាក់​នេះ​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រឹងមាំ តស៊ូ​នឹង​រឿង​ជាច្រើន​រហូតមកដល់​សព្វ​ថ្ងៃនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណ​Daddy ឆ​លី​សម្រាប់​គ្រប់យ៉ាង សូម​ឲ្យ​បង​សុខភាព​ល្អ ការងារ​ប្រកបដោយ​ភាព​ជោគជ័យ សម្រេច​រាល់​សេចក្ដី​ប្រាថ្នា​(​ដើរលេង​ជុំវិញ​ពិភពលោក​ជាមួយ​អូន​និង​កូន​) យក​លុយ​ឲ្យ​អូន​ទុក​ឲ្យ​ច្រើន​ផង។ Mommy សូម​ស្វី​ត​បន្តិច​ហើយ សូម​បងប្អូន​កុំ​ប្រកាន់​អី សូម​ផ្ញើ​សំណេរ​នេះ ទុកជា​អនុស្សាវរីយ៍​ពេល​ចាស់​ទៅ»។

ដោយឡែកនៅថ្ងៃទី១៤ ខែកញ្ញា ជាថ្ងៃខួបកំណើតរបស់ ឱក សុគន្ធកញ្ញា​នោះ, ស្វាមីរបស់នាង លោក អ៊ឹង សុខលី បានបង្ហោះរូបថត៣សន្លឹកចេញពីប្រទេសអូស្ត្រាលី អមដោយសារ លើក​សរសើរវិញ​ថា «ជា Super ម្តាយក្នុងផ្ទះផង ជា Super ភរិយាផង ជា Super កូនស្រីច្បងក្នុងផ្ទះផង ហើយក៏ជា Super star របស់អ្នកគាំទ្រជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីវិតមនុស្សតែងជួបបញ្ហា តែរាល់បញ្ហាគឺតែងតែមានវិធីដោះស្រាយ។ បងសូមអរគុណរាល់រឿងកន្លងមក អូនជា strong mommy ទោះជារវល់យ៉ាងណា ក៏នៅតែផ្តល់ភាពកក់ក្តៅ ដល់កូន និងក្រុមគ្រួសារ។ រីករាយថ្ងៃខួបកំណើត កំពូលភរិយា និងមាតាដៃមួយរយរបស់បង
ជូនពរអូនមានសុខភាពល្អ សូមឲ្យរាល់បំណងប្រាថ្នារបស់អូនឲ្យបានសម្រេចគ្រប់យ៉ាង»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម៖

(Visited 12 times, 1 visits today)