ក្ដៅៗ! ផេកថៃល្បីមួយ ទម្លាយ ៥ ចំណុចដែលធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី ល្បីខ្លាំងនៅថៃ

0
22

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីចប់ការប្រកួតកម្មវិធីកញ្ញាឯកដ៏អស្ចារ្យលំដាប់ថ្នាក់អន្ដរជាតិ ឬ Miss Grand International 2022 នៅឯប្រទេសឥណ្ឌូនេស៊ី រហូតមកទល់ពេលនេះ ឃើញថា បវរកញ្ញាឯកទាំង ១០ ហាក់កាន់តែមានឈ្មោះបោះសំឡេងខ្លាំងនៅតាមបណ្តាប្រទេសជាច្រើន ពិសេសប្រទេសថៃតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ក៏មានបវកញ្ញាឯករបស់កម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលកំពុងតែទទួលបានសន្ទុះការគាំទ្រខ្លាំងនៅក្នុងប្រទេសថៃ រហូតអ្នកគាំទ្រថៃជាច្រើនបានស្ម័គ្រចិត្តប្រមូលគ្នាបង្កើតក្រុម ដើម្បីជួយផ្តល់ក្តីស្រឡាញ់ ក៏ដូចជាផ្តល់ជំនួយខ្លះៗដល់ ពេជ្រ វត្តីសារ៉ាវឌ្ឍី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក មហាជនខ្លះប្រាកដជាមិនទាន់បានជ្រាបទេថា ជំហ៊ានដំបូងដែល បវរកញ្ញាឯកកម្ពុជារូបនេះទទួលបានការគាំទ្រខ្លាំងពីជាតិសាសន៍ផ្សេងដោយសារអ្វី? យ៉ាងណាមិញ បើតាមការទម្លាយពីផេកថៃល្បីមួយ ដែលមានឈ្មោះថា GRAND MGI បានទម្លាយ ៥ ចំណុចដែល ធ្វើឱ្យ ពេជ្រ វត្តីសារ៉ាវឌ្ឍី អាចឆក់យកបេះដូងមហាជនបាន។ ក្នុងនោះរួមមាន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាមនុស្សមានទឹកចិត្ត (ពេលនៅក្នុងក្រុម ពេលនាងទៅទិញរបស់ញុំា នាងតែងតែទិញផ្ញើមិត្តៗនៅក្នុងក្រុមជានិច្ច)
២. នាងជាមនុស្សចេះសម្របខ្លួន (ពេលជួបអ្នកគាំទ្រ ឬក៏បងៗណាមួយ នាងតែងលើកដៃសំពះ ញញឹមគ្រប់ពេល)

៣. នាងជាមនុស្សស្មើចុងស្មើដើម (មុនទទួលបានតំណែង នាងជាមនុស្សបែបម៉េច ពេលនេះនាងនៅដូចដើម)
៤. នាងជាមនុស្សមិនពិសពុល (នឹកឃើញអ្វីនិយាយហ្នឹង ជាមនុស្សត្រង់ៗ កំប្លែងៗ សប្បាយៗ អ្នកណានៅក្បែរក៏រីករាយជាមួយ)
៥. នាងជាមនុស្សដែលរួសរាយ និង គួរឱ្យស្រឡាញ់ ជាមួយមនុស្សជុំវិញខ្លួនរហូត ជាពិសេស ពេលថតរូបជុំគ្នាម្ដងៗនាងតែងតែរៀបចំ និង វែកសក់ឱ្យមិត្តជានិច្ច៕