បទចម្រៀងដែលមានចំណងជើងJ+O2 របស់ តារារ៉េបចម្រៀងរ៉េប វណ្ណ ដា កំពុងតែទទួលបានជោគជ័យលើសពីការរំពឹងទុក ដែលវីដេអូចម្រៀងដែលបានចេញផ្សាយ លើបណ្តាញសង្គមយូធូប ដែលមានអ្នកទស្សនាជាង ១០ លាននាក់ គិតត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា។
ក្នុងនោះផងដែរ អ្វីដែលចាប់អារម្មណ៍នោះ វាត្រូវបានគេបង្ហាញឱ្យដឹងបន្ថែមទៀតថា ត្រូវបានឈរលើតារាងវីដេអូចម្រៀងលេខ ១ក្នុងមាតិការពេញនិយមទៀតផង ក្នុងបណ្តាញសង្គមយូធូប ទោបីជាត្រូវបានចេញផ្សាយ ជិត ១ ខែក៏ដោយ។
យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះ
ទទួលបានប្រជាប្រិយភាពកាត់តែខ្លាំងឡើងមួយរយៈចុងក្រោយនេះ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយក្នុងត្រូវបានគេកត់សម្គាល់ គ្រាន់តែបង្ហោះរូបលើបណ្តាញសង្គមហ្វេសប៊ុក ក៏មានអ្នកចុចចូលចិត្តរាប់សែនឯណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖