ទីបំផុត ម៉ូលីកា ចេញមុខសុំទោសហើយ ក្រោយនិយាយក្នុង Live ថា សឿ សុធារ៉ា ឆ្កួត

0
22

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីមានមហាជនជាច្រើនបានទម្លាយវីដេអូខ្លីមួយ កាត់ចេញពីការ Live ផ្ទាល់ពាក់ព័ន្ធនឹងមេតុងទីន ល្បីឈ្មោះម្នាក់ឈ្មោះ ម៉ូលីកា បាននិយាយពេញៗមាត់ ថាតារាសម្ដែង សឿ សុធារ៉ា ឆ្កួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិតណាស់ នៅក្នុងឃ្លីបវីដេអូខ្លីប្រមាណ ៣២ វិនាទី ដែលកាត់ចេញពីការ Live របស់មេតុងទីនអនឡាញល្បីឈ្មោះ ម៉ូលីកា កាល​ពីយប់ថ្ងៃទៅ ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ គេចាប់អារម្មណ៍ឃើញថា មេតុងទីនរូបនេះបានអាន Comment របស់មហាជនត្រង់ឃ្លាមួយថា ៖ «ចុះ សឿ សុធារ៉ា គាត់បោកតុងទីនគេដែរ ម៉េចមិនរត់ចោលស្រុកផង?»។ ពេលនោះ មេតុងទីនអនឡាញដ៏ល្បីរូបនេះ ក៏បានឆ្លើយតបភ្លាមៗថា ៖ «គាត់ឆ្កួតបាត់ហើយហ្នឹង ចង់និយាយអ៊ីចឹងហ្អាស… ខ្ញុំនៅរកបាន ខ្ញុំអត់ទាន់ឆ្កួតទេ អ៊ីចឹងខ្ញុំនៅសងអ្នកទាំងអស់គ្នា… ចង់និយាយអ៊ីចឹងបង… មនុស្សធម្មតា​ នៅរកលុយបាន ចុះមនុស្សឆ្កួតនៅរកលុយបានឬអត់? ឥលូវខ្ញុំសុំនិយាយតែប៉ុណ្ណឹង អ៊ីចឹងអត់មានអ្នកណាប្រកាន់គាត់ទេ ព្រោះគាត់ឆ្កួត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយវីដេអូខ្លីដែលគេកាត់ចេញពីការ Live របស់អ្នកលក់ឡេ និង ជាមេតុងទីនរូបនោះ បានផ្ទុះពេញបណ្ដាញសង្គម និង មានមហាជនជាច្រើនបានផ្ទុះប្រតិកម្មខ្លាំងៗនោះ គេឃើញថា ចែគេន ដែលជាបុគ្គលម្នាក់ចេញមុខជួយតារាសម្ដែង សឿ សុធារ៉ា នាពេលកន្លងមក បានផ្ទុះប្រតិកម្មតបតយ៉ាងខ្លាំង រហូតបង្ហោះសារភ្លាមៗមួយថា ៖ «ខ្ញុំសុំប្រាប់អូនថា ប្អូនស្រី សុធារ៉ា មិនបានឆ្កួតទេអូន អ្នក​ដែលឆ្កួត​​គឺអូន… អូនជាអ្នកលក់ឡេ… ល្បីគួរសមដែរ តែមិនចេះរក្សាកិត្តិយសអូនឱ្យសមនឹងរាល់ថ្ងៃដែរអូនកំពុងព្យាយាមស្រង់មកវិញ តា… ហុី… ចាំទំនេរចេហែកពីអូនឯងម្តងមើល»។ មិនតែប៉ុណ្ណោះ ចែគេន ក៏បានទម្លាយឱ្យដឹងនៅក្នុង Comment ខាងក្រោមរូបភាព ដែលយកមកបង្ហោះភ្ជាប់ជាមួយសារខាងលើនេះថា ៖ «គ្នាយំមួយយប់ហើយបងប្អូនអើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយផ្ទុះការរិះគន់ខ្លាំងៗពីមហាជន និង ចែគេន ដែលជាបុគ្គលម្នាក់ចេញមុខជួយតារាសម្ដែង សឿ សុធារ៉ា នាពេលកន្លងមកនោះ ស្រាប់តែនៅមុននេះបន្តិច មេតុងទីនអានឡាញដ៏ល្បីឈ្មោះ ម៉ូលីកា បានចេញមុខសុំទោសមហាជនចំពោះទង្វើ និង ពាក្យសម្តីដែលខ្លួនបានថាឱ្យអ្នកនាង សឿ​ សុធារ៉ា ដោយនាងបានរៀបរាប់ថា ៖ «នាងខ្ញុំ មូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណៈជនទាំងអស់គ្នា ដោយម្សិលមិញនេះនាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានថ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា និង ធ្វើឱ្យបងប្អូនក្នុងបណ្តាញសង្គមទាំងអស់មានការខឹងសម្បាលើរូបនាងខ្ញុំ ដូចនេះថ្ងៃនេះខ្ញុំសូមលើកម្រាមដៃដប់សុំទោសបងប្អូនជាសាធារណៈ នាងខ្ញុំព្រមទទួលកំហុសទាំងអស់ ដែលបានកើតឡើង នាងខ្ញុំពិតសោកស្តាយដែលនាងខ្ញុំធ្វេសប្រហែសមិនបានប្រយ័ត្ន។ អាស្រ័យហេតុនេះសូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ មេត្តាអនុគ្រោះលើកលែងទោសចំពោះនាងខ្ញុំផង នាងខ្ញុំសូមសន្យាថានឹងមិនឱ្យមានរឿងបែបនេះកើតឡើងម្តងទៀតឡើយ។ សូមបងស្រី សឿ សុធារ៉ា និង បងប្អូនក្នុងសង្គមហ្វេកប៊ុក ទទួលយកនូវការសុំទោសរបស់នាងខ្ញុំ ដោយក្តីអនុគ្រោះផង»៕